ស្វែងរកជម្រើសថែទាំកុមារ និងការអប់រំកុមារតូចក្នុងខោនធីឡូសអែនជេលេស (LA)
ស្វែងយល់អំពីកន្លែងថែទាំ ស្វែងរកកម្មវិធីដែលនៅជិតអ្នក និងទទួលបានជំនួយក្នុងការបង់ថ្លៃសេវាថែទាំ។
-
ការស្វែងរកការថែទាំកុមារសម្រាប់គ្រួសាររបស់អ្នក ចាប់ផ្ដើមនៅទីនេះ។ ពាក្យថា "ការថែទាំកុមារ" និង "ការអប់រំកុមារតូច" ទាំងពីរនេះ សុទ្ធតែសំដៅលើកម្មវិធីដែលគ្រួសារទទួលបានសេវាថែទាំកុមារ ហើយកុមារទទួលបានការរៀនសូត្រ។ ខោនធីឡូសអែនជេលេស ផ្តល់ជម្រើសជាច្រើនដើម្បីបំពេញតម្រូវការគ្រួសាររបស់អ្នក ហើយក៏អាចមានការជួយបង់ថ្លៃសេវាផងដែរ។
នេះជារបៀបចាប់ផ្ដើម៖
-
ស្វែងរកជម្រើសរបស់អ្នក
ជ្រើសរើសកន្លែងថែទាំកុមារ ដើម្បីស្វែងយល់បន្ថែមអំពីអ្វីដែលអាចនឹងស័ក្តិសមបំផុតសម្រាប់គ្រួសារអ្នក។
-
ស្វែងរកកម្មវិធីដែលនៅជិតលោកអ្នក
បន្ទាប់មក សូមអូសចុះក្រោមដើម្បីស្វែងរកព័ត៌មានណែនាំ និងធនធានអំពីការថែទាំកុមារ និងការអប់រំកុមារតូច ដើម្បីទាក់ទងទៅកាន់អ្នកផ្តល់សេវានៅក្នុងតំបន់របស់អ្នក។
-
ស្វែងយល់អំពីជំនួយក្នុងការបង់ថ្លៃសេវា
បន្ទាប់មក សូមស្វែងយល់បន្ថែមអំពីជំនួយក្នុងការបង់ថ្លៃសេវាសម្រាប់កម្មវិធីថែទាំកុមារ និងការអប់រំកុមារតូច ដែលមានតម្លៃថោក ឬឥតគិតថ្លៃ។
ប្រភេទកន្លែងថែទាំកុមារ និងអប់រំកុមារតូច
និយមន័យ
គឺជាកម្មវិធីមានអាជ្ញាប័ណ្ណ ដែលផ្តល់សេវាដោយអ្នកអប់រំកុមារតូច នៅក្នុងបរិយាកាសដូចជាសាលារៀនដែរ។ ជាទូទៅ កុមារត្រូវបានបែងចែកទៅតាមក្រុមអាយុរបស់ពួកគេ។ មានថ្នាក់រៀនជាច្រើនដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់នាយកម្នាក់។កាលវិភាគ
កម្មវិធីសិក្សាកន្លះថ្ងៃ និងពេញមួយថ្ងៃផលធៀបមនុស្សពេញវ័យនិងកុមារ
មនុស្សពេញវ័យម្នាក់ សម្រាប់កុមារ 8 នាក់ ឬ 12 នាក់ អាស្រ័យលើប្រភេទកម្មវិធី។ថ្លៃចំណាយ
ជម្រើសឥតគិតថ្លៃ តម្លៃទាប និងជម្រើសបង់ប្រាក់
និយមន័យ
គឺជាកម្មវិធីមានអាជ្ញាប័ណ្ណ ដែលផ្តល់សេវាដោយអ្នកអប់រំកុមារតូច នៅក្នុងផ្ទះផ្ទាល់ខ្លួនរបស់ពួកគេ។ កន្លែងថែទាំខ្នាតតូចនេះ ទទួលមើលថែទាំកុមារចម្រុះអាយុនៅជាមួយគ្នា។កាលវិភាគ
កម្មវិធីសិក្សាកន្លះថ្ងៃ និងពេញមួយថ្ងៃ កន្លែងជាច្រើនមានផ្ដល់ជូនសេវាបន្ថែមម៉ោង ពេលល្ងាច ឬពេលចុងសប្តាហ៍។ផលធៀបមនុស្សពេញវ័យនិងកុមារ
ខ្នាតតូច៖ មនុស្សពេញវ័យម្នាក់ សម្រាប់កុមារ 8 នាក់ មនុស្សពេលវ័យ 2 នាក់ សម្រាប់កុមារ 14 នាក់ថ្លៃចំណាយ
ជម្រើសឥតគិតថ្លៃ តម្លៃទាប និងជម្រើសបង់ប្រាក់
និយមន័យ
គឺជាការថែទាំដែលផ្តល់ដោយសាច់ញាតិ មិត្តភក្តិ ឬអ្នកជិតខាង នៅក្នុងផ្ទះរបស់អ្នក ឬនៅក្នុងផ្ទះរបស់ពួកគេ។កាលវិភាគ
គ្មានកាលវិភាគកំណត់ អ្នកផ្តល់ការថែទាំជាច្រើន មានផ្ដល់ជូនសេវាបន្ថែមម៉ោង ពេលល្ងាច ឬពេលចុងសប្តាហ៍។ផលធៀបមនុស្សពេញវ័យនិងកុមារ
មិនមានបទប្បញ្ញត្តិផ្លូវការទេ។ ភាគច្រើនមើលថែកុមារចាប់ពី 1 ដល់ 2 នាក់។ថ្លៃចំណាយ
ជម្រើសឥតគិតថ្លៃ តម្លៃទាប និងជម្រើសបង់ប្រាក់
និយមន័យ
កម្មវិធីឥតគិតថ្លៃ ដូចជាថ្នាក់មត្តេយ្យអន្តរកាល (TK) ដែលផ្តល់ដោយសាលាបឋមសិក្សាសាធារណៈ ជាពិសេសសម្រាប់កុមារអាយុ 4 ឆ្នាំ។ បង្រៀនដោយគ្រូបង្រៀនសាលាបឋមសិក្សា។ សាលាក៏អាចនឹងផ្តល់ជូនកម្មវិធីសម្រាប់កុមារចាប់ពេលពេលកើត រហូតដល់អាយុ 3 ឆ្នាំផងដែរ។កាលវិភាគ
កម្មវិធីសិក្សាកន្លះថ្ងៃ និងពេញមួយថ្ងៃ សាលារៀនមួយចំនួនមានផ្ដល់ការថែទាំកុមារនៅមុន និងក្រោយម៉ោងសិក្សា។ផលធៀបមនុស្សពេញវ័យនិងកុមារ
មនុស្សពេញវ័យម្នាក់ សម្រាប់កុមារ 8 នាក់ ឬ 10 នាក់ អាស្រ័យលើប្រភេទកម្មវិធី។ថ្លៃចំណាយ
ថ្នាក់ TK មិនគិតថ្លៃសម្រាប់កុមារអាយុ 4 ឆ្នាំ កម្មវិធីផ្សេងទៀតអាចនឹងមានជម្រើសឥតគិតថ្លៃ ឬតម្លៃទាប។ភ្ជាប់ទំនាក់ទំនងទៅកាន់ជម្រើសនៃការថែទាំកុមារ និងអប់រំកុមារតូច
ដែលនៅជិតលោកអ្នក-
សម្ព័ន្ធថែទាំកុមារ Child Care Alliance of Los Angeles
សម្ព័ន្ធថែទាំកុមារ Child Care Alliance of Los Angeles ផ្ដល់ជូនមាតាបិតានូវព័ត៌មានណែនាំអំពីកម្មវិធីថែទាំកុមារ និងការអប់រំកុមារតូចនៅទូទាំងខោនធី LA។
ភ្ជាប់ទំនាក់ទំនងទៅកាន់ព័ត៌មានណែនាំអំពីការថែទាំកុមារប្រភេទការថែទាំ៖
មជ្ឈមណ្ឌលថែទាំកុមារ និងការអប់រំកុមារតូច សេវាថែទាំកុមារជាលក្ខណៈគ្រួសារតាមផ្ទះ និងសាលាបឋមសិក្សា(888) 922-4453 (888) 922-4453 -
ការិយាល័យអប់រំខោនធីឡូសអែនជេលេស
កម្មវិធី Head Start របស់ការិយាល័យអប់រំខោនធីឡូសអែនជេលេស ផ្ដល់ជូននូវព័ត៌មានណែនាំអំពីកម្មវិធីអប់រំកុមារតូចដោយឥតគិតថ្លៃ សម្រាប់កុមារមកពីគ្រួសារដែលមានប្រាក់ចំណូលទាប ចាប់ពីពេលកើតរហូតដល់អាយុ 5 ឆ្នាំ។
ស្វែងរកកម្មវិធី Head Startប្រភេទការថែទាំ៖
មជ្ឈមណ្ឌលថែទាំកុមារ និងការអប់រំកុមារតូច(877) 773-5543 (877) 773-5543 -
សាលាបឋមសិក្សាក្នុងតំបន់
សាលាបឋមសិក្សាក្នុងតំបន់ ផ្ដល់ជូនថ្នាក់មត្តេយ្យអន្តរកាលដោយឥតគិតថ្លៃសម្រាប់កុមារអាយុ 4 ឆ្នាំទាំងអស់ ហើយក៏អាចមានកម្មវិធីថែទាំនិងអប់រំកុមារតូចសម្រាប់កុមារដែលមានអាយុតិចជាងនេះផងដែរ។
ស្វែងរកសាលារៀននៅក្នុងសង្កាត់របស់អ្នកប្រភេទការថែទាំ៖
មជ្ឈមណ្ឌលថែទាំកុមារ និងអប់រំកុមារតូច និងសាលាបឋមសិក្សា -
My Child Care Plan
My Child Care Plan គឺជាគេហទំព័រដែលផ្ដល់ជូនគ្រួសារនូវព័ត៌មានណែនាំអំពីការថែទាំកុមារនៅទូទាំងរដ្ឋ កាលីហ្វ័រញ៉ា។
ស្វែងរកជម្រើសថែទាំកុមារប្រភេទការថែទាំ៖
មជ្ឈមណ្ឌលថែទាំកុមារ និងអប់រំកុមារតូច និងសេវាថែទាំកុមារជាលក្ខណៈគ្រួសារតាមផ្ទះ
ស្វែងរកជំនួយបង់ថ្លៃសេវាសម្រាប់ការថែទាំកុមារ និងអប់រំកុមារតូចដោយឥតគិតថ្លៃ ឬមានតម្លៃទាប
-
សាកសួរថាតើលោកអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ទទួលបានសក្ខីបត្រទូទាត់ថ្លៃថែទាំកុមារដែរឬទេ
របៀបភ្ជាប់ទំនាក់ទំនង
- សូមចូលទៅកាន់គេហទំព័រ www.ccala.net របស់សម្ព័ន្ធថែទាំកុមារ Child Care Alliance Los Angeles (CCALA) ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ភ្នាក់ងារផ្ដល់ធនធាន និងព័ត៌មានណែនាំ ដែលអាចប្រាប់អ្នកថាតើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ទទួលបានសក្ខីបត្រទូទាត់ថ្លៃថែទាំកុមារដែរឬទេ។
-
ដាក់ពាក្យនៅមជ្ឈមណ្ឌលថែទាំកុមារ និងអប់រំកុមារតូចក្នុងតំបន់
របៀបភ្ជាប់ទំនាក់ទំនង
- សាកសួរមជ្ឈមណ្ឌលថែទាំកុមារ និងអប់រំកុមារតូច ឬសេវាថែទាំកុមារជាលក្ខណៈគ្រួសារតាមផ្ទះក្នុងតំបន់របស់អ្នក ថាតើពួកគេមានផ្ដល់ជូនកម្មវិធីឥតគិតថ្លៃ
- ឬតម្លៃទាបដែរឬទេ។ កម្មវិធីឥតគិតថ្លៃមួយចំនួនរួមមាន Early Head Start, Head Start, California State Preschool Program ឬ General Child Care។
-
ចូលមើលសាលាបឋមសិក្សាក្នុងតំបន់របស់លោកអ្នក
របៀបភ្ជាប់ទំនាក់ទំនង
- អញ្ជើញទៅកាន់សាលាបឋមសិក្សាក្នុងតំបន់របស់អ្នក និងសាកសួរអំពីកម្មវិធីថែទាំកុមារ និងអប់រំកុមារតូចដែលពួកគេផ្ដល់ជូន។ សាលាបឋមសិក្សានៅទូទាំងខោនធីឡូសអែនជេលេស
- ផ្ដល់ជូនថ្នាក់មត្តេយ្យអន្តរកាលដោយឥតគិតថ្លៃ ឬហៅកាត់ថា “TK” សម្រាប់កុមារអាយុ 4 ឆ្នាំ។ សាលាបឋមសិក្សាមួយចំនួនក៏មានផ្ដល់ជូនក
- ម្មវិធីសម្រាប់កុមារចាប់ពីពេលកើត រហូតដល់អាយុ 5 ឆ្នាំផងដែរ។
ដៃគូសហការ
-