អំព័Child Care Choices
Child Care Choices គឺជាយុទ្ធនាការមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយគ្រួសារនានាឱ្យយល់ដឹង និងទទួលបានជម្រើសនៃការថែទាំ និងអប់រំកុមារតូច (ECE) ដែលមាននៅទូទាំងខោនធីឡូសអែនជេលេស សម្រាប់កុមារចាប់ពីពេលកើត រហូតដល់អាយុ 12 ឆ្នាំ។ យុទ្ធនាការនេះបានបង្កើតឡើងដោយការិយាល័យលើកកម្ពស់ការថែទាំនិងការអប់រំកុមារតូចខោនធីឡូសអែនជេលេស (OAECE) ក្រោមកិច្ចសហការជាមួយសម្ព័ន្ធថែទាំកុមារ Child Care Alliance ស្ថាប័ន First 5 LA ការិយាល័យអប់រំខោនធីឡូសអែនជេលេស (LACOE) និងភ្នាក់ងារផ្ដល់ធនធាន និងព័ត៌មានណែនាំក្នុងតំបន់។ យុទ្ធនាការនេះផ្តល់នូវព័ត៌មានជាក់ស្តែង និងគួរឱ្យទុកចិត្តអំពីប្រភេទនៃការថែទាំកុមារដែលមានផ្តល់ជូន និងរបៀបទទួលបានជំនួយបង់ថ្លៃសេវាទាំងនោះ។
មិនថាអ្នកទើបតែចាប់ផ្តើមស្វែងរកការថែទាំកុមារ ឬកំពុងស្វែងរកជម្រើសថ្មីៗនោះទេ Child Care Choices ផ្តល់ឱ្យអ្នកនូវព័ត៌មានដែលអ្នកត្រូវការ ដើម្បីធ្វើការសម្រេចចិត្តដោយមានការយល់ដឹងនិងមានទំនុកចិត្ត សម្រាប់គ្រួសាររបស់អ្នក។
ដើម្បីស្វែងយល់បន្ថែមអំពីការិយាល័យលើកការិយាល័យលើកកម្ពស់ការថែទាំនិងការអប់រំកុមារតូចខោនធីឡូសអែនជេលេស (OAECE) សូមចូលទៅកាន់គេហទំព័រ https://childcare.lacounty.gov/